ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពកាងារគ្រប់គ្រងទឹក ចែកចាយទឹក និងប្រើប្រាស់ទឹក ក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រសួង ព្រមទាំងប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ចុះពិនិត្យមើលលើសកម្មភាពគ្រប់គ្រងទឹក ចែកចាយទឹក និងប្រើប្រាស់ទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្តទំនប់អាងអូតេ ស្ថិតក្នុងភូមិសាស្រ្តស្រុកអូររាំង ប្រព័ន្ធធារាសាស្ត្រទំនប់លើទំនប់ក្រោមនិងប្រព័ន្ធធារាសាស្រ្តចំការតែទី១ ទី២ ក្នុងក្រុងសែនមនោរម្យ ហើយបានជំរុញការងាររៀបចំសណ្តាប់ធ្នាប់ក្នុងបណ្តាទីតាំងទាំងនោះ ដើម្បីត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើបណ្តាទំនប់អាងទឹកទាំងអស់ខាងលើនាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង