នាំសង្សារទៅដេកនៅផ្ទះសំណាក់ រួចហើយហៅមិត្តភក្តិទៅដេកជាមួយ សមត្ថកិច្ចឃា…ត់ខ្លួន

ខេត្តតាកែវ ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ មានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ម៉ុង គីមហេង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ មុខរបរ(មិនពិតប្រាកដ) បានទូរស័ព្ទលួងលោមឈ្មោះ ស៊ន លីហ្សា ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិឧកញ៉ាវ៉ាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានមកលេងស្រុកកំណេីតនៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ដោយបានប្រាប់ថា ទៅញាំបង្អែម។ ពេលដែលហូបបង្អែមរួចឈ្មោះ ម៉ុង គីមហេង ក៏បានបបួលឈ្មោះ ស៊ន លីហ្សា ទៅដេកផ្ទះសំណាក់យីហោ រីករាយ ស្ថិតក្នុងភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយ មានការព្រមព្រៀងពីខាងស្រី។ លុះម៉ោងប្រហែល ២២ ឈ្មោះ ម៉ុង គីមហុង បានទូរសព្ទហៅមិត្តភក្តិចំនួន ៣ នាក់ទៀត ៖
១.ឈ្មោះ កែវ វីហ្សា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ មុខរបរ(សិស្ស) ។
២.ឈ្មោះ ហៀង ព្រឹក្សា អាយុ ១៥ឆ្នាំ រស់នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ មុខរបរ(មិនពិតប្រាកដ) ។
៣.ឈ្មោះ ផា ឆ្នាំថ្មី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិមហាសេនា ឃុំតាភេម មុខរបរ(មិនពិតប្រាកដ) មកផ្ទះសំណាក់ដែលគេបានគេងនោះ។ ប៉ុន្តែពួកគេមិនបានរួមភេទជាមួយឈ្មោះ ស៊ន លីហ្សា នោះទេ។
ប្រភពព័ត៌មានបានបញ្ជាក់ថា រហូតម៉ោង ២៣ជាង ក្រុមគ្រួសារឈ្មោះ ស៊ន លីហ្សា បានមកដល់ផ្ទះសំណាក់រីករាយនោះក៏បានឃើញពួកគេទាំង ០៤នាក់នោះកំពុងតែនៅក្នុងបន្ទប់ជាមួយឈ្មោះ ស៊ន លីហ្សា ឃើញដូចនោះ ក្រុមគ្រួសាររបស់ឈ្មោះ ស៊ន លីហ្សា ក៏បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាង លើប្រគល់ជូនសមត្ថកិច្ច ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងសម្របសម្រួលនីតិវិធីដោយលោក ស៊ី្រវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ នៅទី៤ ខែតុលា ឆ្នាំ២០២៤វេលាម៉ោង៣រសៀល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងមកធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង