រដ្ឋបាល ខេត្តកែប បង្ហាញលេខទូរសព្ទសម្រាប់ពលរដ្ឋរាយការណ៍ ក្នុងករណីជួបភាពមិនប្រក្រតីលេីការផ្ដល់សេវាកម្មនានា ពិសេសតម្លៃម្ហូបអាហារ

(កែប)៖ រដ្ឋបាល ខេត្តកែប បានបង្ហាញលេខទូរសព្ទរបស់មន្ត្រីទទួលបន្ទុក សម្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍ភ្លាមៗ ក្នុងករណីជួបប្រទះភាពមិនប្រក្រតីលេីការផ្ដល់សេវាកម្មនានារបស់អាជីវករក្នុងខេត្តកែប ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ។
លេខទូរសព្ទនោះមាន៣ខ្សែ៖
– 012 821 411
– 088 432 0034
– 099 549 789
ក្រោយចប់បុណ្យភ្ជុំបិណ្ឌ រដ្ឋបាល ខេត្តកែបបានចេញសារថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដោយសរសេរថា «ទោះបី ជា ការខិតខំប្រឹង ប្រែង ឲ្យ ល្អឥតខ្ចោះ យ៉ាងណាក៏ដោយ យេីងក៏អាចនៅមាន ចន្លោះ ប្រហោង និងភាព ខ្វះខាត ខ្លះៗផងដែរ ដូចជារយៈ ពេល កន្លងមក នេះ មាន ការិះគន់ ផ្សេងៗ និង បញ្ហា មួយចំនួនតូចពាក់ព័ន្ធ ទៅនឹង តម្លៃ ម្ហូបអាហារ នៅខេត្ត កែប »។

រដ្ឋបាល ខេត្ត សូមទទួល យកនូវ រាល់ មតិ រិះគន់ ក្នុងន័យ ស្ថាបនា របស់ ប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរ ទាំងអស់ ដេីម្បី ជាមូលដ្ឋាន ក្នុង ការកែលម្អ និង ដោះស្រាយ នូវ រាល់ ចំណុចខ្វះខាត ដែលជាបញ្ហា កង្វល់របស់ពលរដ្ឋ ហេីយ ក៏ជាចំណុចដែលរដ្ឋបាល ខេត្ត បាន យកចិត្តទុកដាក់ ជាប្រចាំ ឲ្យ កាន់តែ ល្អប្រសើរ សំដៅ ធ្វេីយ៉ាងណា ឲ្យ ខេត្តកែប កាន់តែ មាន ភាព ទាក់ទាញ និង ខិតខំ បង្កើន ការអភិវឌ្ឍ បន្ថែម នូវ តំបន់ សក្ដានុពល ទេសចរណ៍ នានា សម្រាប់ ទទួល ស្វាគមន៍ ដំណើរ កម្សាន្ត របស់ ប្រជាពលរដ្ឋ ជាបន្តទៀត។

លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋ ខេត្តកែប នូវ ការ ទទួល បដិសណ្ឋារកិច្ច ពិសេស ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា សម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប ក្នុង រយៈ ពេល ៣ថ្ងៃ នៃ ពិធីបុណ្យ ភ្ជុំបិណ្ឌ មាន ចំនួន ៧៩,៥៣៨ នាក់ កេីនឡេីង ២៦.១១% (១៦,៤៧២ នាក់) បេីប្រៀបធៀបនឹង ឆ្នាំ ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង