រថយន្តដឹកសិស្សសាលាផ្ទុះឆេះ ស្លា..ប់ក្មេ..ង ២០នាក់ និងគ្រូ ៣នាក់ មានកែដាក់ធុងហ្គាសលើសចំនួនកំណត់

តម្រួតថៃទើបរឹបអូសរថយន្តក្រុងដឹកអ្នកដំណើរ ៦ គ្រឿងពីក្រុមហ៊ុន Shinbutr Tour ដែលជាម្ចាស់ក្រុមហ៊ុនឡានដែលបានឆេះថ្មីៗនេះនៅក្នុងក្រុងបាងកកបណ្តាលអោយស្លាប់សិស្សសាលា ២០ នាក់ និង គ្រូបង្រៀន ៣ នាក់ ។

ការសន្និដ្ឋានដំបូងរបស់អ្នកឯកទេស គឺមិនមែនការបែកកង់ដូចការអះអាងរបស់អ្នកបើកបរដែលជាប្រភពគ្រោះថ្នាក់ឡើយ តែគឺជាការធ្លាយហ្កាស ( រថយន្តដើរដោយហ្កាស ) ។ នៅពេលដែលអាជ្ញាធរបញ្ជាអោយយករថយន្តទាំងអស់របស់ក្រុមហ៊ុនមកត្រួតពិនិត្យ ក្រុមហ៊ុនបានប្រញាប់ប្រញាល់បញ្ជូនរថយន្តដឹកអ្នកដំណើររបស់ខ្លួនទៅរោងជាងដើម្បីតម្រឹមតម្រង់ តែតម្រួតបានចុះទៅទាន់ដល់កន្លែង ។ បន្ទាប់ពីការត្រួតពិនិត្យគេបានឃើញថា រថយន្តទាំង ៦ ដែលគេរឹបអូសនេះសុទ្ធតែបានកែច្នៃដោយលួចលាក់ដាក់ថែមធុងហ្កាសដល់ទៅ ១២ ដែលតាមច្បាប់អនុញ្ញាតអោយតែ ៦ ប៉ុណ្ណោះ – កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ទី ៥ តុលា ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង