ក្រុមក្មេ..ងទំនើងបានជិះម៉ូតូចេញពីវត្ដ បើកឆាកប្រយុទ្ធគ្នានៅតាមផ្លូវសាធារណៈ សមត្ថកិច្ចនគរបាលស្រាវជ្រាវឃា..ត់ខ្លួន ០៤នាក់ភ្លាមៗ

ខេត្តកំពង់ស្ពឺ ៖ កាលពីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ក្រុមក្មេងទំនើងបានជិះម៉ូតូចេញពីវត្ដ ហើយបើកឆាកប្រយុទ្ធគ្នានៅតាមផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋស្រាវជ្រាវឃាត់ខ្លួនបាន០៤នាក់ភ្លាមៗ ក្រោយក្រុម ជនបង្កហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយប្រើដាវ និងដែកបំពង់ទីប នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិធ្លក ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម តិតុ ថតរូបបង្ហោះជាសាធារណៈ។

ក្រុមក្មេងទំនើង ០១ក្រុម មានបក្ខពួកជាច្រើននាក់បានធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្ដិ [ម៉ូតូ] របស់ជនរងគ្រោះដែលធ្វើដំណើរចេញមកពីវត្ដ ជាក់ស្ដែងក្រោយបើកឆាកប្រយុទ្ធប្រមាណជា៤៥នាទី ត្រូវបានកំលាំងនគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបានចំនួន ០៤នាក់ហើយបក្សពួកមួយចំនួនកំពុងរត់គេចខ្លួន។
ក្រុមក្មេងទំនើងដែលឃាត់បាន ទី០១-ឈ្មោះ ឆន សុខលាភ ភេទប្រុស អាយុ២០ឆ្នាំ ទី០២-ឈ្មោះ លីម សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្រាំងស្យា ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ទី០៣-ឈ្មោះ វ៉ាត ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ និងទី០៤-ឈ្មោះ ខួន សារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្រាំងប្រស្រុក ស្រុកភ្នំស្រួច ។
ក្រុមក្មេងទំនើងបានធ្វេីសកម្មភាពកាប់ម៉ូតូវាយបំបែកបណ្តាលឲ្យខូចខាតក្បាំងម៉ូតូផ្នែកខាងមុខ កុងទ័រម៉ូតូចង្កៀងមុខ កាប់ដាច់កន្ទុយម៉ូតូផ្នែកខាងក្រោយជាប់ផ្លាកលេខ ព្រមទាំងបំបែកស្តុបក្រោយនិងកន្លែងផ្សេងៗទៀត។ សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាទាំង៤នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង