គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត ១គ្រឿង បើកដោយជនជាតិចិន បុករនាំងពុះចែកទ្រូងផ្លូវ ហោះផ្លោងពីផ្លូវម្ខាងទៅបុក នឹងរថយន្តម៉ាក ford មួយគ្រឿងទៀត

ព័ត៌មានបឋម ៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក Escalade ១គ្រឿង បើកបរដោយជនជាតិចិន បានបុករនាំងពុះចែកទ្រូងផ្លូវ ហោះផ្លោងពីផ្លូវម្ខាងទៅបុក នឹងរថយន្តម៉ាក ford មួយគ្រឿងទៀត បើកបរដោយជនជាតិខ្មែរ នៅលើផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ) ត្រង់គីឡូម៉ែត្រលេខ១៤១ ម្តុំព្រៃនប់ខាងលិច ។
តាមប្រភពពីអ្នកធ្វើដំណើរបានទៅដល់កន្លែងកើតហេតុភ្លាមៗ បានឲ្យដឹងជាដំបូងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង