ឃា..ត់ខ្លួនជនស..ង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់ ប្ល..ន់យកទូរស័ព្ទ និងលុយ

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជ ..;ង់ ប្ល ..;ន់យកទូរស័ព្ទដៃ និងលុយ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអគារដឹព្រីត បន្ទប់លេខ ២៩២៣ ជាន់ទី២៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យឈ្មោះ FANG SHI QING ភេទប្រុស ជនជាតិចិន មុខរបរ បុគ្គលិកហាងម៉ាស្សា SKY CITY មានទីលំនៅ អគារបុគ្គលិក SKY CITY (កោះពេជ្រ) បន្ទប់លេខ 307 ជាន់ទី៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សម្ភារបាត់បង់៖ ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក IPHONE 16 PRO MAX ពណ៌ទឹកមាស និងម៉ាក IPHONE 13 MINI ពណ៌ខ្មៅ), លុយចំនួន ៤០០$ (បួនរយដុល្លារអាមេរិក)។ វត្ថុតាងចាប់យកបាន៖ ម៉ូតូម៉ាក YAMAHA NOUVO ពណ៌ទឹកប្រាក់-ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1C-1095 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស), មួកពណ៌ខៀវ (ពាក់ពេលប្រព្រឹត្តិបទល្មើស), មួកការពារសុវត្តិភាព ពណ៌ខ្មៅ (ពាក់ពេលជិះម៉ូតូគេចខ្លួន), ទូរស័ព្ទដៃ ០១គ្រឿង VIVO ពណ៌បៃតង។
ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង