ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន 102 Farm Group

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន 102 Farm Group​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីជំនាញនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ៕

អត្ថបទដែលជាប់ទាក់ទង