ឃា..ត់ខ្លួនជនស..ង្ស័យ ករណីអំពើលួ..ច(លួ..ចទូរស័ព្ទ និងលុយ)

ស្រុកកោះអណ្ដែត ៖ -នៅថ្ងៃចន្ទ១៣រោចខែភទ្របទឆ្នាំរោងឆស័កពស២៥៦៨ ត្រូវនិងថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចវត្តកោះអណ្តែត ស្ថិតក្នុងភូមិប្រឡាយមាសឃុំរមេញស្រុកកោះអណ្តែតខេត្តតាកែវ ។

ករណីអំពើលួច(លួចទូរស័ព្ទ និងលុយ) មានស្ថានទម្ងន់ទោសមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ប៉ាន រ៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិប្រឡាយមាសឃុំរមេញស្រុកកោះអណ្តែត ខេត្តតាកែវ (មុខសញ្ញាញៀនថ្នាំ) បានធ្វើសកម្មភាពគាស់ចំរឹងបង្អួច កុដ្ឋលោកចូលលួចយកទូរស័ព្ទចំនួន០២គ្រឿង ម៉ាកIPhomc15promix មួយគ្រឿងម៉ាកGoLe pixeL6 មួយគ្រឿង និងប្រាក់ចំនួន១.៣០០.០០០រៀល (មួយលានសាបសិបម៉ឺនរៀល) ជារបស់ព្រះសង្ឃព្រះនាម កែវ ពិសិដ្ឋ ព្រះជន្ម៣០ព្រះវស្សា គង់នៅវត្តកោះអណ្តែត ស្ថិតក្នុងភូមិប្រឡាយមាសឃុំរមេញស្រុកកោះអណ្តែត ខេត្តតាកែវ ខណ:ពេលដែលព្រះអង្គនិមន្តទៅសូត្រមន្តវេបាយបិណ្ឌនៅព្រះវិហារ ។
ពេលធ្វើសកម្មភាពរួចហើយបានរត់គេចខ្លួនបាត់ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង នៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២៤ លោកវរសេនីយ៍ឯកជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានដឹកនាំកម្លាំងជំនាញអធិការដ្ឋានចុះសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះប៉ាន រ៉ាវ រួមទាំងវត្ថុតាង (ទូរស័ព្ទ) យកមកអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ។
ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង