រថយន្តហុីយ៉ាន់ដាយ ដឹកស្រូវមួយគ្រឿង បេីកបុករថយន្តកុងតឺន័រ កំពុងឈប់ស្តុប បណ្ដាលឲ្យក្រឡាប់ចាក់ស្រូវពេញផ្លូវ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ រថយន្តហុីយ៉ាន់ដាយ ដឹកស្រូវមួយគ្រឿងបានបេីកបុករថយន្តកុងតឺន័រកំពុងឈប់ស្តុបចំពីក្រោយបណ្ដាលឲ្យក្រឡាប់ចាក់ស្រូវពេញផ្លូវ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ កែងផ្លូវ១០៤ ក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនកេីតហេតុនោះ គេឃេីញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ទិសដៅពី ជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុក៏បានឈប់ភ្លេីងស្តុប ក្រហម ។ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-8124 ដោយបានដឹកស្រូវពេញរថយន្ត ធ្វេីដំណេីរស្របទិសគ្នាមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកស្រូវក្រឡាប់ចាក់ស្រូវពេញផ្លូវ រងការខូចខាតរថយន្តជាខ្លាំង ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ ឬខូចខាតដល់សម្បត្តិរដ្ឋនោះឡេីយ ។

ក្រោយកេីតហេតុ ភាគីខាងរថយន្តកុងតឺន័រ ដែលជារថយន្តរងគ្រោះបានចុះពិនិត្យមេីលរថយន្តរបស់ខ្លួនដែរ ដោយឃេីញពុំមានការខូចខាតច្រេីនក៏បន្តបេីកទៅបាត់ ។ រីឯភាគីរថយន្តបង្កវិញ ក៏បានឲ្យក្រុមកម្មករលេីកស្រូវអែបខាង និងស្ទួចទូកុងតឺន័រ ចេញពីកន្លែងកេីតហេតុដេីម្បីជួសជុលប្រេីប្រាស់វិញ ៕

អត្ថបទដែលជាប់ទាក់ទង