ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ប៉ៃលិន៖ នៅល្ងាចថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ភ្លៀងបានធ្លាក់យ៉ាងគំហុកក្នុងកម្រិតចន្លោះពី (៤០-៦០)មម ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បណ្តាលឲ្យកើតមានជំនន់ទឹកភ្លៀង ក្នុងផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានជន់លិចច្រកព្រំដែនកម្ពុជា ថៃ លិចផ្លូវកៅស៊ូ ប្រវែងជាង ១០០ម ផ្លូវបេតុង ១ខ្សែ ប្រវែងប្រមាណ ២០០ម និងជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងភូមិសាស្ត្រនេះ។
សូមបញ្ជាក់បន្ថែមផងដែរថា គិតត្រឹមម៉ោង៧យប់នេះ ស្ថានភាពជំនន់ទឹកភ្លៀង បាននឹងកំពុងស្រកទៅវិញបណ្តើរៗផងដែរ ៕