រោងចក្រផលិតអគ្គិសនី តម្លៃ ១៣៥០លានដុល្លារ ដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង បើកការដ្ឋានសាងសង់ជាផ្លូវការ

ការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ (LNG) ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាបានបើកជាផ្លូវការ ដែលគម្រោងមួយនេះមានអានុភាព ៩០០មេហ្គាវ៉ាត់ ក្នុងតម្លៃទុនវិនិយោគប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅ ឃុំថ្មស ស្រុកបុទមសាគរ ខេត្តកោះកុង។

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ (LNG) នេះ នឹងផ្តល់ការងារដល់ប្រជាជនចំនួន ២៦០០នាក់ ក្នុងកំឡុងពេលសាងសង់។ រោងចក្រនេះ នឹងត្រូវបានបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួន២ ។ ទូរប៊ីនទី១ នឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ២០២៧ និងទី២ នៅខែធ្នូ ឆ្នាំ២០២៧ តទៅ ដោយប្រើរយៈកាលនៃការសាងសង់គឺ ៣៨ ខែ ហើយនឹងប្រើប្រាស់កម្លាំងពលកម្មពេញម៉ោងចំនួន ៣៥០នាក់ ក្រោយពេលសាងសង់រួចរាល់៕

អត្ថបទដែលជាប់ទាក់ទង