ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់សាងសង់អគារព្យាករណ៍ថ្នាក់ជាតិក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ
ខេត្តកណ្តាល និងកំពង់ស្ពឺ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យទីតាំងសម្រាប់សាងសង់អគារព្យាករណ៍ថ្នាក់ជាតិ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល និងស្រុកពញាឮ ខេត្តកណ្តាល និងស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះត្រួតពិនិត្យជាក់ស្តែងនាពេលនេះគឺដើម្បីវាយតម្លៃធ្វើការរៀបចំជម្រើសទីតាំងសម្រាប់សាងសង់អគារព្យាករណ៍ថ្នាក់ជាតិ ដែលមានបំពាក់រ៉ាដា និងប្រព័ន្ធឧបករណ៍រណបបញ្ជាពីចម្ងាយគ្រប់ប្រភេទ ហើយដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីពិនិត្យនិងសម្រេច៕