ក្រសួងព្រះបរមរាជវាំង ចេញសេចក្តីថ្លែងការណ៍ថា មានវេបសាយ២ប៉ុណ្ណោះ ដែលជាការប្រើប្រាស់ផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ

(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីថា ព្រះបរមរាជវាំង មានវេបសាយតែ២ប៉ុណ្ណោះ ដែលជាការប្រើប្រាស់ផ្លូវការរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្រៅពីនោះព្រះអង្គទាំងទ្វេ ពុំមានបណ្តាញសង្គមផ្លូវការឡើយ។
វេបសាយទាំង២នោះរួមមាន៖
១៖ www.norodomsihamoni.org/ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
២៖ www.norodomsihanouk.info/ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា ក្រៅពីវេបសាយ(website) ទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំង ឡើយ។
ក្រសួងព្រះបរមរាជវាំង បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងសូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង