ឃា//ត់ខ្លួនប្រុសស្រី០៧នាក់ ជាមុខសញ្ញាលួ//ច និងប្រើប្រាស់គ្រឿ//ងញៀ//ន នៅចំណុចបន្ទប់ជួល នៅភូមិកំពង់សំណាញ់ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ នៅ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ ឃាត់ខ្លួនប្រុសស្រី០៧នាក់ ជាមុខសញ្ញាលួច និងប្រើប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅចំណុចបន្ទប់ជួល នៅភូមិកំពង់សំណាញ់ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឃាត់ក្រុមជនសង្ស័យប្រុសស្រី ចំនួន០៧នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម និងពាក់ព័ន្ធករណីសម្រួលឲ្យប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ។
ជាក់ស្តែង ក្នុងប្រតិបត្តិការណ៍នេះដែរ នគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យ រួមមាន ៖
១. ឈ្មោះ វិ ដារ៉ាគីនណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប (មានសារធាតុញៀន)
២. ឈ្មោះ សៀក វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរធ្វើចុងភៅហាង គុយអេងពីរ (មានសារធាតុញៀន)
៣. ឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ចុងភៅ (មានសារធាតុញៀន)
៤. ឈ្មោះ តឿន បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងផ្សាដែក (មានសាធាតុញៀន)
៥. ឈ្មោះ រ៉ា ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរនៅផ្ទះ (មានសារធាតុញៀន)
៦. ឈ្មោះ អ៊ុ ផាវិន ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ (មានសារធាតុញៀន) ។
និង៧. ឈ្មោះ ហែម វីយោ ភេទស្រី អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេការគ្រប់គ្រងមើលខុសត្រូវបន្ទប់ជួល ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ ករណីសម្រួលអោយប្រើប្រាស់ និងរក្សាទុកខុសច្បាប់ នូវសាធាតុញៀន ។
សមត្ថកិច្ច ដកហូតបាន វត្ថុតាង ៖ ម្សៅក្រាមពណ៏សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ ទម្ងន់០,២០ក្រាម, ទូរសព្ទចំនួន០១គ្រឿង ម៉ាកOPPO ពណ៏ខៀវ, ម៉ូតូម៉ាក Honda Dream ពណ៏ខ្មៅ សេរីឆ្នាំ២០០៦ ឡើងតែម២០២១ ពាក់ស្លាកលេខភ្នំពេញ1AA-0439 ចំនួន០១គ្រឿង និងដែកកេះ ពណ៏ក្រហម ចំនួន០១ ។
ជនសង្ស័យទាំងអស់ រួមនឹងវត្ថុតាង ត្រូវបានត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី នៃច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង