ពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្ត ចំនួន ៧ ក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង
រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញរៀបចំពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅ The Premier Sen Sok ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីបុណ្យកឋិនទានសាមគ្គីដែលផ្តួចផ្តើមដោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ នឹងដង្ហែទៅកាន់វត្តព្រះអង្គកងជុំ (វត្តព្រះអង្គខ្មៅ) ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប វត្តគិរីរុក្ខារាម (វត្តថ្មរមៀល) វត្តគិរីរុក្ខារាម ធ្លក វត្តប្រាសាទារាម (វត្តប្រាសាទត្បែង) វត្តគិរីធម្មបទ (វត្តខ្លាកូនថ្មី) ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងវត្តទួលត្រាស់ វត្តពោធិអណ្តែតមានជ័យ (វត្តជីកដា) ស្ថិតនៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង៕