លោក កៅ សីហា ជាអ្នកនិពន្ធ និងដឹកនាំសំដែង នៅផលិតកម្មហង្សមាស ទទួលមរណះភាពហើយ (ដោយសារដាច់សរសៃឈាមខួរក្បាល)
ក្រុមគ្រូពេទ្យនៅប្រទេសវៀតណាម បានប្រាប់ថាគាត់បានទទួលមរណៈភាព មុនដល់មន្ទីពេទ្យ វៀតណាម សូមបញ្ជាក់ផងដែរថាលោក កៅសីហា បានទទួលមរណៈភាពដោយសាដាច់សរសៃឈាមខួរក្បាល ។
សូមបញ្ជាក់ថា ផលិតករប្រចាំផលិតកម្មហង្សមាស លោក កៅ សីហា ត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីលោកបានដាច់សសៃឈាមក្នុងខួរក្បាល ។ បើតាមលោក vj Alaskoo បានបង្ហោះសារនៅលើបណ្តាញសង្គមនៅថ្ងៃនេះបានអោយដឹងថា បង កៅ សីហាកំពុងតែ សង្គ្រោះបន្ទាន់ គាត់ដាច់សរសៃឈាមខួរក្បាល គាត់នៅពេទ្យរុស្ស៊ី ។
លោកក៏បានគូសបញ្ជាក់បន្ថែមថា ស្ថានភាពធ្ងន់ ក្រុមគ្រួសារសម្រេចបញ្ជូនបងកៅ សីហា បន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ វៀតណាម សូមបង ឆាប់ដឹងខ្លួន ។
យ៉ាងណាក្រោយពេលទទួលដំណឹងដ៏រន្ធត់នេះ គេឃើញមានអ្នកសិល្បៈជាច្រើនបានបង្ហោះសារសម្តែងក្តីបារម្ភ និងបានបន់ស្រន់អោយលោក កៅ សីហា ឆាប់ជាសះស្បើយ និងវិលមកសភាពធម្មតាវិញឆាប់ៗ ។
ជាការកត់សម្គាល់ មុនជួបបញ្ហាដាច់សរសៃឈាមខួរក្បាល នាពេលនេះផលិតករលោក កៅ សីហា ក៏ធ្លាប់ជួបជំងឺមួយដែលបណ្តាលអោយលោកស្រកគីឡូយ៉ាងខ្លាំង រហូតធ្វើអោយទស្សនិកជនសម្តែងក្តីបារម្ភយ៉ាងខ្លាំង ។ យ៉ាងណាលោកក៏បានជួបបញ្ហាសុខភាពធ្ងន់ធ្ងរដូចពេលនេះឡើយ ពោលលោកនៅតែអាចបន្តការងារលើផ្នែកសិល្បៈបានជាធម្មតា ៕