អបអរសាទរ “ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត” និងត្រឡប់មកវិញនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ

ខេត្តសៀមរាប ៖ អបអរសាទរ ស្វាគមន៍ “ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត” ដែលនឹងត្រឡប់មកវិញនៅក្នុងឆ្នាំ២០២៥ ខាងមុខ។
នេះបើយោងតាមការឱ្យដឹងពីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ” នៅព្រលប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤។
អមដោយរូបភាពជាច្រើនសន្លឹក និងខ្លឹមសារបញ្ជាក់អំពីសកម្មភាព នៃការចុះពិនិត្យទីតាំងមួយចំនួនដែលនឹងត្រូវជ្រើសយកក្នុងការប្រារព្ធពិធីលំដាប់ជាតិដ៍ធំសម្បើមមួយនេះថា ” នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យទីតាំង ដេីម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ “៕

អត្ថបទដែលជាប់ទាក់ទង