អភិបាលរងក្រុង បានដឹកនាំក្រុមការងារ ចុះណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ត្រូវរៀបចំទុកដាក់សំរាម និងចតម៉ូតូរថយន្ត ឲ្យមានរបៀបរៀបរយដែលគ្រោងនឹងរត់ភ្លើងគប់កីឡាជាតិលើកទី៤

ខេត្តស្វាយរៀង៖ ការចុះណែនាំដល់ប្រជាពលរដ្ឋធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយមានចូលរួមពីក្រុមការងាររដ្ឋបាលក្រុង កម្លាំងអធិការនគរបាលក្រុង កម្លាំងកងរាជអាវុធហត្ថក្រុង ក្រុមការងាររដ្ឋបាលសង្កាត់ស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាល សង្កាត់ស្វាយរៀងជាច្រើននាក់ផងដែរ។

លោក រស់ វាសនា អភិបាលរងក្រុង តំណាងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ត្រូវរៀបចំទុកដាក់សំរាម និងចតម៉ូតូរថយន្ត ឲ្យមានរបៀបរៀបរយដែលគ្រោងនឹងរត់ភ្លើងគប់កីឡាជាតិលើកទី៤ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខនៅក្រុងស្វាយរៀង។

រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការចូលរួមក្នុងពិធីរត់ភ្លើងគប់ អបអរសាទរព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅខេត្តស្វាយរៀង ។

សូមជម្រាបជូនថា រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយក្រសួងអប់រំ យុវជន និងកីឡានឹង រៀបចំពិធីរត់ភ្លើងគប់ អបអរសាទរព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៦ព្រឹក នៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ។
ប្រព្រឹត្តទៅមានភាពអធិកអធម និងមានការចូលរួមច្រើនកុះករ ពីសំណាក់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា និងប្រជាពលរដ្ឋ សូម លោក លោកស្រី ចូលរួម និងចាត់អញ្ជើញមន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ច ដូចមានក្នុងបញ្ជីសមាសភាពចូលរួម រួចធ្វើតារាងស្ថិតិអ្នកចូលរួម ដោយបញ្ជាក់ឈ្មោះ និងតួនាទី ហើយផ្ញើមករដ្ឋបាលខេត្ត ឱ្យបាន មុនថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ជាកំហិត ៕

អត្ថបទដែលជាប់ទាក់ទង