ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានកោតសរសើរចំពោះការសាមគ្គីគ្នារបស់មន្ទីរធនធានទឹក និងកងកម្លាំងកងទ័ពដែលរួមគ្នាស្ថាបនាអាងស្តុងទឹកលើខ្នងភ្នំ២០០ ស្ថិតនៅស្រុកអន្លង់វែងបានយ៉ាងឆាប់រហ័ស

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា បានឱ្យដឹងយ៉ាងដូច្នេះថា “អាងស្តុកទឹកថ្មីទំហំ ៦០០០ម៉ែត្រគីប ស្ថាបនារួចរាល់ត្រឹមតែ ២ខែគត់ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះការសាមគ្គីគ្នារបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ និង កងកម្លាំងកងទ័ពរបស់យើង បានរួមគ្នាស្ថាបនាអាងស្តុងទឹកលើខ្នងភ្នំ២០០ ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងបានយ៉ាងឆាប់រហ័សទាន់សភាពការណ៍។

ខ្ញុំសូមជម្រាបបងប្អូនជ្រាបថា អាងស្តុកទឹកនេះត្រូវបានស្ថាបនាចាប់តាំងពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបតម្រូវការប្រភពទឹកចំពោះមុខរបស់បងប្អូនកងកម្លាំងកងអនុសេនាធំគាំទ្រ នៃកងការពារព្រំដែនគោកលេខ៤០៣ ឈរជើងនៅលើភ្នំ២០០។
អាងស្តុកទឹកនេះ បានស្ថាបនាឡើងដោយមានទំនប់ប្រវែងជាង ២០០ម៉ែត្រ មានសមត្ថភាពស្តុកទឹកប្រមាណជា ៦០០០ម៉ែត្រគីប ធានាបាននូវការផ្គត់ផ្គង់ទឹកដល់កងទ័ពរបស់យើងលើខ្នងភ្នំនេះ ពេញមួយរដូវប្រាំងតែម្តង។សូមអរគុណស្មារតីសាមគ្គីរបស់បងប្អូនពាក់ព័ន្ធទាំងអស់”៕

អត្ថបទដែលជាប់ទាក់ទង