ភាគច្រើនអ្នកទិញឡានអត់ពន្ធ ត្រូវគិតពីការប្រើផ្លាកលេខក្លែង ជាឡានសង្ស័យសម្រាប់មធ្យោបាយប្រព្រឹត្តបទល្មើស កុំលើកហេតុផលថា «ដោយសារខ្វះប្រាក់» !
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា បាន ប្រកាស ឲ្យដឹងថា ក្នុងសប្តាហ៍ នេះ គិត ចាប់ពីថ្ងៃ ទី១៤ ដល់ ថ្ងៃ ទី ១៩ ខែតុលា ឆ្នាំ ២០២៤ កម្លាំងគយនៅទូទាំង ប្រទេស បានចាប់ឃាត់រថយន្ត គ្មានពន្ធ បាន ចំនួន ១៥ គ្រឿង ថែមទៀត ក្នុង នោះចង្កូតឆ្វេង ១០ គ្រឿង និង ចង្កូត ស្តាំ ៥គ្រឿង ។
សូមជម្រាបថា អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បានប្តេជ្ញាចិត្តធ្វើការ បង្ក្រាប ករណី រថយន្ត អត់ពន្ធ ដែល កំពុងចរាចរណ៍តាមដងផ្លូវ ដូច ភ្លៀងរលឹម ដើម្បីធ្វើ យ៉ាងណាបញ្ចប់ការ លួចបន្លំ ប្រើប្រាស់ រថយន្ត អត់ពន្ធ ដោយជ្រកក្រោម ផ្លាក លេខផ្សេងៗ ។
ទោះបីជា បែបណាទាក់ទិន នឹង ផ្លាកលេខ ដែលបំពាក់ លើ រថយន្តនេះ តើជា ផ្លាកលេខ ក្លែងក្លាយ ឬ ផ្លាកលេខ មាន បញ្ជីត្រឹមត្រូវ ឬ កើតឡើង ដោយ អំពើ ពុករលួយ ព្រោះថា បើរថយន្ត គេចពន្ធ គឺ មិនអាច ធ្វើ ផ្លាកលេខ នគរបាល ឬ ខេមរភូមិន្ទ បានទេ ។ តាមពិតអ្នកប្រើផ្លាកលេខក្លែងក្លាយមានបទល្មើសព្រហ្មទណ្ឌទៀតផង ៕