ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានចូលរួមវេទិកាស្ដីពី ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ
ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានចូលរួមវេទិកាស្ដីពី ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ មន្រ្តីរាជការសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ដែលកម្មវិធីប្រព្រឹត្តទៅ នាថ្ងៃទី២១,២២ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាភ្នំពេញ ។