សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោត ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋសភាវៀតណាម។
ក្នុងសារលិខិតបានឱ្យដឹងថា ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្ដេចតេជោផ្ទាល់ សម្ដេចចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយ និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះលោក លឿង គឿង ដែលបានជាប់ឆ្នោតនាពេលថ្មីៗនេះ ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋសភាវៀតណាម។ ជោគជ័យរបស់លោក លឿង គឿង ក្នុងការបោះឆ្នោត គឺដោយសារការដឹកនាំឆ្នើមនៅថ្នាក់ជាតិ សមិទ្ធផល និងការលះបង់ដ៏ធំធេងរបស់លោកចំពោះជាតិមាតុភូមិ និងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង