លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍនធនធានមនុស្ស។
សូមជម្រាបថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ព្រមទាំងចូលរួមអនុវត្តគម្រោង និងសកម្មភាពរួមគ្នាដែលនឹងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យនេះ ៕

អត្ថបទដែលជាប់ទាក់ទង