បង្ក្រាបករណីជួញដូរប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

តាកែវ ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទ៤រោចខែអស្សុជ ឆ្នាំរោង ឆស័កព.ស ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែតុលាឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានចាត់លោកអធិការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងផ្នែកជំនាញចុះបង្ក្រាបករណីជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណីឃាត់ខ្លួនបានមុខជនសង្ស័ចំនួន០២នាក់÷
១-ឈ្មោះ ភិន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ (មុខរបរមិនពិត ប្រាកដ)មានទីលំនៅភូមិដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តកែវ ។
២-ឈ្មោះ ខាន់ ធឿន(ហៅស្វា) ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នៅចំណុចរោងចាំចំការដំឡូងមី ស្ថិតក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។ ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចយើងធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន០៥ កញ្ចប់, ម៉ូតូ០១គ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប៊ិចគ្មានស្លាកលេខ,នឹងឧបករណ៏សំរាប់ប្រើប្រាស់ចំនួនមួយ ។
សមត្ថកិច្ចជំនាញបានធ្វើ ការនាំខ្លួនក្រុមជនសង្ស័យ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង