ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា គ្រប់គ្រង និងបច្ចេកវិទ្យា

ភ្នំពេញ៖ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) បន្ទាប់ពីបានការទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាំងពីខែមីនា ឆ្នាំ២០២២ កន្លងមក ដោយមានការចូលរួមពីសំណាក់ លោក មហាំម៉ាត់ អិស្មាអេល ដាស់ឡាវី ឯកអគ្គរាជទូតនៃ ព្រះរាជាណាចក្រអារ៉ាបីសាអូឌីតប្រចាំនៅកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោកបណ្ឌិត ហូសេន មូហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិត ៕

អត្ថបទដែលជាប់ទាក់ទង