ចាប់ផ្សឹកព្រះសង្ឃថៃ2អង្គ បន្ទាប់ពីលាក់ខោក្នុងនារីក្នុងកុដិ នឹងរកឃើញប្រដាប់ជក់គ្រឿ//ងញៀ//ន នឹង វីដេអូររួមភេទជាមួយអ្នកភូមិ

ប្រទេសថៃ ៖ ប្រជាពលរដ្ឋ នៅក្នុងប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា តែងចាត់ទុក ព្រះសង្ឃជាស្រែបុណ្យដ៏ប្រសើរ ដែលបរិស័ទអាចបណ្តុះពូជបុណ្យ ឬអាចផ្ញើទានចំពោះព្រះសង្ឃបានដោយជំនឿថា ព្រះសង្ឃជាអ្នកចម្លងកុសល ឬផលបុណ្យជូនទៅអ្នកដែលស្លា.ប់ទៅបានរួមជាមួយជំនឿថា ការបំពេញកុសលជាមួយព្រះសង្ឃនឹងបានជាបុណ្យកុសលសម្រាប់ទៅជាតិខាងមុខជាដើម ។

ប៉ុន្តែដោយសារតែជំនឿក៏ដូចជា ការគោរពចំពោះព្រះសង្ឃនេះហើយនៅពេលណាបែកធ្លាយភាពខុសឆ្គង ឬរឿងអាស្រូវណាមួយដែលប្រព្រឹត្តដោយព្រះសង្ឃ មហជនអ្នកប្រើប្រាស់បណ្តាញសង្គមតែងតែចែករំលែកតៗគ្នាដោយថ្កោលទោសយ៉ាងដាច់អហង្ការបង្ហាញការខឹងសម្បារ ដែលបុគ្គលជាភេទអ្នកបួសទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ។

ជាក់ស្តែង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃ The Nation បាននាំយកនូវរឿងអាស្រូវរបស់ព្រះសង្ឃចំនួន២អង្គ នៅឯខេត្តបុរីរ៉ាំ ដែលបានប្រព្រឹត្តនូវទង្វើស្មោគរោគគួរឱ្យខ្ពើមរអើម ដោយបានរួមមេត្រីជាមួយប្រពន្ធគេ ថតវីដេអូផ្ញើទៅចំអកឌឺដងអោយប្តីគេ ជាពិសេសនៅពេលប៉ូលិសចុះទៅឆែកឆេរបានប្រទះឃើញខោក្នុងរបស់ស្ត្រី ស្រា បារី និងថ្នាំញៀ.ន មានលាក់ក្នុងកុដិរបស់ព្រះសង្ឃខាងលើថែមទៀតផង ។
ប្រភពដដែលបានបញ្ជាក់ថា មិនបង្អង់យូរទេ ក្រុមប៉ូលិស និងមេភូមិបានឆ្ម.ក់ចូលកុដិព្រះសង្ឃ និងបង្ក្រាបព្រះសង្ឃ២អង្គដែលពាក់ពន្ធ័នឹងការសេពគ្រឿងញៀ.ន ផឹកស្រា និងមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធអ្នកភូមិ រួចផ្ញើឃ្លីបវីដេអូទៅជេរប្រមាថប្តីរបស់នាង រហូតធ្វើឱ្យពួកគេគ្រាំគ្រាចិត្តបែកបាក់គ្រួសារ ហើយដោយសារមិនអាចទ្រាំនឹងទង្វើដ៏ហួសហេតុទាំងនេះក៏សម្រេចចិត្តបានដាក់ពាក្យបណ្តឹង និងរាយការណ៍បទល្មើសទាំងនោះទៅប៉ុស្តិ៍ប៉ូលិស ។
ក្រោយពេលទទួលបានពាក្យបណ្ដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ប៉ូលិសស្រុកឡាហានសៃ ខេត្តបុរីរ៉ាំ បានសហការជាមួយមេភូមិ បានបើកប្រតិបត្តិការឆែកឆេរ និងចាប់ខ្លួនព្រះសង្ឃទៅដល់ក្នុងវត្តតែម្តងដែលមានទីតាំងក្នុងឃុំតាចុង ។ ក្រុមប៉ូលិសអះអាងថា ក្នុងការឆែកឆេរបានរកឃើញឧបករណ៍ជក់គ្រឿងញៀ.ន ស្រា និងវត្ថុតាងក្នុងឃ្លីបវីដេអូរួមមេត្រីជាមួយប្រពន្ធអ្នកភូមិ ។ ប៉ូលិសក៏បានរកឃើញខោក្នុងរបស់ស្ត្រីជាច្រើន ត្រូវបានលាក់ទុកជាមួយស្បង់ចីវររបស់ព្រះសង្ឃផងដែរ ។
ជនសង្ស័យជាព្រះសង្ឃទាំង២អង្គនេះគង់ក្នុងកុដិតែមួយ ដោយមួយអង្គអាយុ៣៥វស្សា និងមួយអង្គទៀតព្រះជន្ម៣៧ព្រះវស្សា បន្ទាប់ពីធ្វើតេស្តទឹកនោម ឃើញសារធាតុញៀ.ន ពួកគេត្រូវបាននាំយកទៅអោយព្រះចៅអធិការវត្តចាប់ផ្សឹក មុននឹងនាំយកទៅកាន់ប៉ុស្តិ៍នគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីបានផ្សឹករួចអតីតព្រះសង្ឃមួយអង្គបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀ.នមេតំហ្វេតាមីនមែន ដោយទើបតែប្រើបាន៣គ្រាប់ កាលពី២ថ្ងៃមុន ។
ដោយឡែកចំពោះការចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយប្រពន្ធអ្នកភូមិនោះគាត់សូមបដិសេធ ព្រោះតែមុនពេលទាក់ទងគ្នា ស្ត្រីរូបនោះបានប្រាប់គាត់ថា នាងបានបែកបាក់គ្នាជាមួយប្តីហើយ ។ យ៉ាងណាក៏ដោយ បុរសជាស្វាមីដែលមានវ័យ អាយុ៣១ឆ្នាំ បានអះអាងប្រាប់ប៉ូលិសថា ដំបូងឡើយក្រោយពីគាត់ដឹងពីទំនាក់ទំនងរបស់ពួកគេ ស្ត្រីជាប្រពន្ធកុហកគាត់ថា ព្រះសង្ឃចាប់រំលោ.ភនាងទើបខ្លួនអត់ទោសឱ្យនាង ដោយនាងបានសន្យាថា គ្មានលើកទីពីរ ។ ប៉ុន្តែតាមការពិតពួកគេនៅតែបន្តផ្ញើសារទាក់ទងឲ្យគ្នាទៅវិញទៅមក ហើយបន្តណាត់គ្នាពីក្រោយខ្នងគាត់ជាញឹកញាប់ ។
បុរសជាប្តី បានរៀបរាប់ថា «ខ្ញុំមិនអាចទទួលយកបានទេ ព្រោះមានវីដេអូឃ្លីបជាច្រើន ដែលពួកគេបានដេកជាមួយគ្នា ហើយបានផ្ញើមកចំអកឱ្យខ្ញុំរហូតដល់ខ្ញុំគិតក្នុងចិត្តថា បើខ្ញុំមានកាំភ្លើ.ងខ្ញុំនឹងបា.ញ់ពួកគេទាំងពីរអោយស្លា.ប់ តែខ្ញុំមិនបានធ្វើទេ ខ្ញុំបានត្រឹមតែព្រមានអោយពួកគេទាំងពីរឈប់ទាក់ទងគ្នា ប៉ុន្តែអ្នកទាំងពីរ នៅតែបន្តលួចទាក់ទងគ្នាដោយលួចលាក់ទើបខ្ញុំសម្រេចចិត្តប្រើឃ្លីបដែលពួកគេដេកជាមួយគ្នាដែលផ្ញើមកឌឺខ្ញុំយកធ្វើជាភស្តុតាង ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍ប៉ូលិស ។
ជុំវិញរឿងរ៉ាវដែលពាក់ព័ន្ធព្រះសង្ឃអាបាត់នេះ ត្រូវបានលោកបណ្ឌិត ស៊ឺន សម មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានរំលេចឡើងតាមរយៈអត្ថបទមួយ ដែលមានចំណងជើងថា «តើភេទជាព្រះសង្ឃតំណាងឱ្យភាពត្រឹមត្រូវឬ ? ដោយបញ្ជាក់ថា ការខុសឆ្គងរបស់បុគ្គលដែលបួសនៅក្នុងសាសនា មិនថា នៅក្នុងព្រះពុទ្ធសាសនា ឬសាសនាផ្សេងនោះទេ គឺតែងតែមានជាធម្មតា ព្រោះថា បុគ្គលខ្លះដែលបានបួសហើយក៏តាំងចិត្តសិក្សាព្រះធម៌វិន័យបានត្រឹមត្រូវ ហើយក៏បដិបត្តិបានត្រឹមត្រូវទៅតាមពាក្យទូន្មានប្រៀនប្រដៅ នៅក្នុងសាសនាតែក៏មានព្រះសង្ឃអង្គខ្លះដែលជាអ្នកសិក្សាធម៌របស់ព្រះពុទ្ធសាសនាបានជ្រៅជ្រះ ហើយបដិបត្តិមិនត្រឹមត្រូវ ដោយសារតែលាភសក្ការៈ ឬការគោរពបូជាផ្សេងៗនាំឱ្យលោកប្រាសចាកអំពីសេចក្តីដែលលោកបានបានសិក្សាចេះដឹងហើយនោះ ។ នៅត្រង់សេចក្តីខ្លះ យើងអាចបញ្ជាក់បានថា ភេទជាព្រះសង្ឃ (ការស្លៀកពាក់ស្បង់ចីពរ) មិនមែនសុទ្ធតែតំណាងឱ្យសេចក្តីល្អនោះទេព្រោះថា ទង្វើអាក្រក់ដែលលោកបានប្រព្រឹត្តនោះ គឺជាសេចក្តីអាក្រក់ ឬជាអំពើបាបដែលលោកត្រូវទទួល ។

ស្បង់ចីពរ គឺជាគ្រឿងសម្រាប់បិទបាំងសេចក្តីអៀនខ្មាសរបស់មនុស្ស ព្រោះថាមនុស្សមិនអាចស្រាតដើរនោះទេ ។ ការគោរព ឬការបដិបត្តិទៅតាមចំណេះដឹង ឬធម៌ដែលខ្លួនបានសិក្សាហើយនោះ ទើបជាសេចក្តីល្អ។ នៅត្រង់ចំណុចនេះ អ្នកអានមួយចំនួនអាចសួរថា តើព្រះសង្ឃគួរតែមានស្លៀកពាក់ខោអាវធម្មតាវិញឬយ៉ាងណា? មិនមែនអីចឹងទេ! បុគ្គលដែលបានបួសក្នុងព្រះពុទ្ធសាសនាហើយត្រូវកោរសក់ ស្លៀកស្បង់ចីពរ ទៅតាមវិន័យដែលព្រះសម្មាសម្ពុទ្ធបានកំណត់មក ។ ការសិក្សាបានចេះដឹង គឺជារឿងសំខាន់មួយ ហើយការបដិបត្តិតាម ឬការគោរពតាមចំណេះដឹងដែលបានសិក្សាចេះហើយនោះ គឺរឹតតែសំខាន់ទៅទៀត ។
សរុបជាអ្នករួមមក មិនមែនភេទជាព្រះសង្ឃ សុទ្ធតែជាអ្នកតំណាងឱ្យភាពត្រឹមត្រូវនោះទេ ព្រោះថា ភេទជាព្រះសង្ឃគ្រាន់តែការកំណត់ភាពផ្សេងគ្នាអំពីគ្រហស្ថ តែសេចក្តីល្អ ឬភាពត្រឹមត្រូវរបស់មនុស្ស គឺអាស្រ័យលើការគោរពទៅតាមចំណេះដឹង ឬធម៌វិន័យខ្លួនបានសិក្សាមកហើយនោះ ។ បុគ្គលដែលបានបួសជាសង្ឃ បានសិក្សាស៊ីជម្រៅ ហើយបានបដិបត្តិតាមសេចក្តីដែលបានសិក្សាចេះដឹងហើយនោះ គឺរឹតតែជាបុគ្គលដែលគួរគោរពនៅក្នុងសង្គម ៕

អត្ថបទដែលជាប់ទាក់ទង