លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញពិនិត្យកិច្ចដំណើរការផ្តល់ពាក្យ ក្នុងការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលជាតិ
ខេត្តសៀមរាប ៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញសំណេះសំណាល និងពិនិត្យកិច្ចដំណើរការផ្តល់ពាក្យ ជូន បេក្ខជនទាំងពីរភេទ ដែលមានបំណងចូលរួម ក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបំរើការងារនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
សូមជម្រាបថាកាលពីថ្ងៃទី ១៩ខែតុលាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យលក្ខណៈអំពីការត្រៀមផ្ដល់ពាក្យនិងទទួលពាក្យសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការប្រឡង និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ៕