ព្រះរាជពិធីបុណ្យសម្រាប់ខួប២០ឆ្នាំ នៃព្រះមហាក្សត្រគ្រងរាជសម្បត្តិ
នៅថ្ងៃទី២៩ ខែតុលាឆ្នាំនេះ ជាខួប២០ឆ្នាំព្រះមហាក្សត្រ នរោត្តម សីហមុនីឡើងគ្រងរាជសម្បត្តិ។រដ្ឋាភិបាលបានប្រកាសប្រារព្ធរាជពិធីបុណ្យអបអរសាទរក្នុងទ្រង់ទ្រាយធំជាងរាល់ឆ្នាំនៅទូទាំងប្រទេសរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា។
ព្រះមហាក្សត្រ នរោត្ដម សីហមុនី ត្រូវក្រុមប្រឹក្សារាជសម្បតិ្តបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ហើយសម្រេចយកថ្ងៃទី២៩ ខែតុលា ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ។តាមប្រទិតិនប្រចាំឆ្នាំ២០២៤ រដ្ឋាភិបាលអនុញ្ញាតមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សិស្សានុសិស្សទូទាំងប្រទេសឈប់សម្រាកមួយថ្ងៃដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យខួប២០ឆ្នាំព្រះមហាក្សត្រឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៩ ខែតុលា ឆ្នំា២០២៤ ៕