បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ឃា//ត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ដកហូតសម្ភារៈមួយចំនួន
ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គណៈបញ្ជាការខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងប្រភេទណេត ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ដកហូតសម្ភារៈមួយចំនួន។
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបានឱ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មានប្រជាពលរដ្ឋបានរាយការណ៍ថា មានទីតាំងផ្ទះល្វែងមួយកន្លែង ខាងក្រោយផ្សារប៉េសេ បានលួចបេីកល្បែងស៊ីសងដោយខុសច្បាប់ លោកបានបញ្ជាអោយកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ចុះឆ្មក់បង្រ្កាបភ្លាមៗតែម្តង ។
ជាក់ស្តែងក្រោយបង្រ្កាបគណៈបញ្ជាការឯកភាព បានឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ក្នុងនោះស្រី២នាក់ រួមទាំងដកហូតកុំព្យូទ័រចំនួន១០គ្រឿង នឹងសម្ភារៈសម្រាប់បម្រើការមួយចំនួនផងដែរ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រុសស្រីទាំង០៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ យកទៅរក្សាទុក ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕