បុរសម្នាក់ ស្លា//ប់ក្នុងថ្លុកឈា//ម បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវបំបែក ត្រូវរថយន្តធុនធំដឹកទំនិញ១គ្រឿងបើកលឿនបុកពេញទំហឹ//ង

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បុរសម្នាក់ត្រូវបានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវបំបែក ត្រូវរថយន្តធុនធំដឹកទំនិញ១គ្រឿងបើកលឿនបុកពេញទំហឹង ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះស្ថិតនៅតាមបណ្តោយផ្លូវបេតុងហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AQ-9005 តាមបណ្តោយផ្លូវលេខ៩២ពីកើតទៅលិច គោលបំណងឆ្លងស្តុប លុះឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តធុនធំដឹកទំនិញ១គ្រឿង បើកមកបុកពេញទំហឹងបណ្តាលឲ្យបុរសរងគ្រោះស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្ដង។

ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តបង្កនេះ ជាប្រភេទរថយន្តធនធំដឹកទំនិញ២.៥តោន ដែលមានផ្លាកលេខភ្នំពេញ 3C-9488 បើកបរតាមមហាវិថីភ្នំពេញហាណូយ ទិសដៅពិជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ឃើញម៉ូតូឆ្លង ចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងតែម្តង ចំណែកអ្នកបើករថយន្តត្រូវបានសម្ថតកិច្ចឃាត់ខ្លួនយកទៅទុកនៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

សមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែងរថយន្តនិងម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង