ជនសង្ស័យ២នាក់ ធ្វេីសកម្មភាពឆក់ទូរស័ព្ទពីបុរសរងគ្រោះបានសម្រេច ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីការបង្ក្រាបបានភ្លាមៗ

ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៩៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពេលនោះក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០២នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ(ជាជនជាតិចិន)កំពុងជិះម៉ូតូកង់បីឥណ្ឌាបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញនាយកដ្ឋានបានធ្វេីការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ នៅចំណុចកេីតហេតុ នឹងបន្តប្រដេញឃាត់បានជនសង្ស័យបាន០១នាក់ទៀតនៅចំណុចភូមិចំរេីនផល ផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រួមមាន៖
១.ឈ្មោះ មាន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកបន្លែផ្សារដេីមគរ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ(ជនដៃដល់) ។
២.ឈ្មោះ ជុំ ផារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(អ្នកបិទគូទ) ។
សំភារះដកហូតមាន៖
១. ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IZ-4412(របស់ជនសង្ស័យ)។
២. ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AL-2359(របស់ជនសង្ស័យ)។
៣. ទូរស័ព្ទដៃម៉ាក OPPO ACE2 ពណ៌សខ្មៅ (របស់បុរសរងគ្រោះជាជនជាតិចិន)។ ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ជូនបុរសរងគ្រោះវិញ។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង