រថយន្តមួយគ្រឿង បើកបុកខឿនថ្មចិញ្ចើមផ្លូវរងការខូចខាត សមត្ថកិច្ចមិនឃាត់បែរជាឱ្យរថយន្តទៅបាត់
ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកលឿនជ្រុលបុកឡេីងខឿនចិញ្ចើមផ្លូវ គងជាប់រងការខូចខាតខណៈសមត្ថកិច្ចទៅដល់មិនឃាត់បែរជាឱ្យរថយន្តបង្កបេីកចេញទៅបាត់ដោយមិនដឹងមូលហេតុ កាលពី យប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤គល់ស្ពានអាកាសជម្ពូវ័ន ដែលស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាតូយ៉ូតា ព្រូសពណ៌ផ្សែងបារី ពាក់ស្លាកលេខភ្នំពេញ2AK 5990 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតឡេីងខឿន គងជាប់ទៅមុខលែងរួចរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ រួចក៏ឱ្យរថយន្តបេីកចេញទៅដោយមិនឃាត់នោះទេតេីមកពីហេតុអ្វី ឬមួយក៏សមត្ថកិច្ចធ្វេីការចរចាជាមួយម្ចាស់រថយន្តរួចហេីយទេីបបណ្តោយឱ្យបេីកចេញទៅយ៉ាងស្រួលបែបនេះ៕