ក្មេ..ងទំនើង២ក្រុម រឿងឈ្លោះប្រកែកនិងរកកាប់គ្នា នៅចំមុខរោងចក្រសេងស៊ីនវ៉ាង ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានរាយការណ៍ ថាមានក្មេងទំនើង២ក្រុម កំពុងរករឿងឈ្លោះប្រកែកនិងរកកាប់គ្នា នៅចំមុខរោងចក្រសេងស៊ីនវ៉ាង ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង បានសហការជាមួយលោកមេភូមិ និងប្រជាការពារភូមិ ចុះទៅដល់កន្លែងកើតហេតុ ក៏បានជួបម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Y.9537 បើកបរលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥៤-៥៥បើកបរពីទិសខាងលិចទៅទិសខាងកើត ដោយជិះគ្នា៣នាក់ ប្រុសមានកាន់កាប់បិតផ្គាក់ ១ដើម ដាវ១ដើម សង្ស័យក៏ធ្វើការឃាត់សួរនាំ តែសង្ស័យមិនស្គាល់អត្តសញ្ញាណទាំង៣នាក់ខាងលើ ក៏បានបើកម៉ូតូគេច មកដល់ចំណុចខាងកើតរោងចក្រវ៉ាយលាន ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏ផ្ដួលម៉ូតូចោលក្នុងស្រែហើយក៏នាំគ្នារត់គេចខ្លួនទៅទិសខាងត្បូងបាត់។
ដកវត្ថុតាង កាំបិតផ្គាក់១ដាវ១ម៉ូតូ១គ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង។
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីលោក ឈៀវ គីមហាក់ ព្រៈរាជអាជ្ញារងអបសាលាដំបូងខេត្តកំពង់ស្ពឺនឹងមានការដឹកនាំចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៌ទោ ឃឹម សុកខៃស្នងការនគរបាលខេត្តកំពង់ស្ពឺ។
កម្លាំងជំនាញព្រហ្មទណ្ឌស្រាវជ្រាវឃាត់មនុស្សចំនួន ៣នាក់:
១- ឈ្មោះ នឹល គង្គា ហៅគា ភេទប្រុស អាយុ ២០ឆ្នាំ ម្ចាស់ម៉ូតូ រស់នៅភូមិព្រៃទទឹង ឃុំហោងសំណំ ស្រុកឪរ៉ាល់ /ស្ពឺ
២- ឈ្មោះ ស៊ីណេត សុខចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកកាន់កាំបិតផ្គាក់
៣- ឈ្មោះ ផាប់ វិបុល ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកកាន់ដាវ ទាំង ២នាក់រស់នៅភូមិអន្លង់ខ្លឹង ឃុំហោងសំណំ ស្រុកឪរ៉ាល់ /ស្ពឺ ។
ជនសង្ស័យ បានឆ្លើយសារភាពថាវត្ថុតាងខាងលើជារបស់ខ្លួន ៕