រថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់ ចំណែករថយន្តដាច់កង់ខាងឆ្វេង
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតនៅហួសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មូលដ្ឋានសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ។
រថយន្តម៉ាក HONGQI ១គ្រឿងបើកបរក្នុងល្បឿនលឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់ ចំណែករថយន្តដាច់កង់ខាងឆ្វេង។
មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើប១គ្រឿង ម៉ាក HONGQI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AR-3311 បើកបរដោយជនជាតិចិន និងអ្នករួមដំណើរជនជាតិចិន៤ ទៅ៥នាក់ បានបើកបរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុទល់មុខហាងលក់ឱសថស្ថាន១កន្លែងរថយន្តខាងលើស្រាប់តែរេចង្កូតទៅឆ្វេង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តបែកកង់ដាច់កាឡេរេចង្កូតទៅខាងមុខច្រកចេញចូលបុរីមួយកន្លែងចំណែករបាំងថ្មពុះចែកទ្រូងផ្លូវត្រូវបានរងការខូចខាតចំនួន២កង់ដោយមួយកង់ខ្ទាតជាង៥ម៉ែត្រ ។នៅក្នុងហេតុការណ៍ខាងលើនេះមិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។
សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ ៕