ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា
នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដឹងពីទំហំផ្ទៃដីក្នុងការអនុវត្តជាក់ស្តែង គម្រោងចំណាយជាក់លាក់ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគចំគោលដៅ ទទួលបានផលចំនេញពិតប្រាកដ…៕