សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត….

អ្នកជំងឺ ជៀប ភារ៉ា អាយុ 20ឆ្នាំ មានអាការៈថប់និងញ័រដេីមទ្រូងខ្លាំងម្តងម្កាលអស់រយៈពេលជាយូរ តែមួយរយៈចុងក្រោយការធ្វេីទុក្ខកាន់តែខ្លាំង ពិបាកទ្រាំរំខានដល់ជីភាពប្រចាំថ្ងៃរបស់គាត់។

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនប្អូនស្រីមកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រោយពីទទួលបានការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យឯកទេសបេះដូង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចមក រកឃេីញថាប្អូនស្រីមានបញ្ហាវិបត្តិចង្វាក់បេះដូង(Wolff-Parkinson-White syndrome)។
ក្រោយពីទទួលបានការព្យាបាលដោយ Ablation រួចមក ប្អូនស្រីបានធូរស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។

តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)

អត្ថបទដែលជាប់ទាក់ទង