កាប់ជនរងគ្រោះស្លា..ប់ នៅស្រុកអង្គរបូរី ដោយសារប្រចណ្ឌប្រពន្ធខ្លួនឯង ជាមួយជនរងគ្រោះ

តាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ០៧រោចខែអាស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ឈ្មោះ សំរិត ភារ: ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយមរណៈភាពនៃជនរងគ្រោះ) ។

ជនសង្ស័យឈ្មោះ សំរិត ភារ: ភេទប្រុស អាយុ ៣៧ឆ្នាំ មានមុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ស៊ឹម គឹមហៃ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ (របួសលើមុខ ជាច្រើនកាំបិត .របួសកំភួនដៃទាំងសងខាង និងឆ្អឹងដងកាំបិតខាងស្តាំ) ដោយឈ្មោះ អ៊ុក សាវ៉ាត ភេទប្រុស អាយុ ៦១ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុជាមួយគ្នា បានឃើញហើយចូលទៅឃាត់តែត្រូវជនបង្កកាប់បណ្តាលឱ្យកំភួនជើងខាងស្តាំ ហើយជនរងគ្រោះទាំង០២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី ចំណែកជនរងគ្រោះឈ្មោះ ស៊ឹម គឹមហៃ បានស្លាប់ពេលបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី ធ្វើការឃាត់ខ្លួនជនសង្ស័យយកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
•មូលហេតុ ប្រច័ណ្ឌជនរងគ្រោះជាមួយប្រពន្ធរបស់ខ្លួន។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង