ទម្លាក់ស្លាកគណបក្សភ្លេីងទៀនចោលព្រោះគាំទ្រជិត ៣០ឆ្នាំ អត់ន័យ
លោក សាន នី បេក្ខភាពក្រុមប្រឹក្សាឃុំ ត្រឡាច គណបក្សភ្លេីងទៀន លេខរៀងទី ៤ និង សមាជិក ៧នាក់ទៀតបានសម្រេចដេីរចេញនិងឈប់គាំទ្រ គណបក្សភ្លេីងទៀន ចាប់ពីពេលនេះតទៅ និងបានដាក់ពាក្យសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា លោក សាន នី បានគាំទ្រគណបក្សប្រឆាំងអស់រយៈពេលជិត ៣០ ឆ្នាំហេីយ ដំបូងនៅឆ្នាំ ១៩៩៥ លោកគាំទ្រគណបក្សជាតិខ្មែរ បន្ទាប់មកគាំទ្រគណបក្សសមង្សី បន្ទាប់មកគាំទ្រគណបក្សសង្គ្រោះជាតិ ចុងក្រោយគាំទ្រគណបក្សភ្លេីងទៀន ។
ដោយអស់ជំនឿលេីជនក្បត់ជាតិ ៣ជំនាន់ សម រង្សី ដែលធ្វេីនយោបាយចេះតែបោកប្រាស់ ញុះញង់ លាបពណ៌អោយខ្មែរស្អប់គ្នា និង ដោយមេីលឃេីញការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វេីអោយប្រទេសជាតិមានសុខសន្តិភាព និង ការរីកចម្រេីន លោក សាន នី បាននាំសមាជិកចំនួន ៧នាក់មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕