ឃា//ត់ខ្លួនជនស//ង្ស័យម្នាក់ ករណី ខ្ចីម៉ូតូនិងទូរស័ព្ទយកទៅបញ្ចាំ

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួននាំទៅប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនិតិវិធី ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូនិងទូរស័ព្ទយកទៅបញ្ចាំ)។
ជនសង្ស័យ ឈ្មោះ លន់ វាសនាភេទប្រុសអាយុ៣៥ឆ្នាំមុខរបរ ជាងដេរស្នាក់នៅផ្ទះលេខ១០ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។

ជនរងគ្រោះ ឈ្មោះ វ៉ាន សុភារីភេទស្រីអាយុ៤០ឆ្នាំមុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១០ ភូមិត្រពាំងថ្លឹ៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់: ម៉ូតូ០១គ្រឿងម៉ាកHONDA TODAYពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ 1HE-8513សេរីឆ្នាំ2011 / ទូរស័ព្ទ០១គ្រឿងម៉ាកSAMSUNG។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៤វេលាម៉ោង១៦និង០០នាទីជនរងគ្រោះកំពុងតែហូប បាយនៅក្នុងផ្ទះលេខ១០ ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេល នោះជនសង្ស័យដែលត្រូវជាកូនជាងបានខ្ចីម៉ូតូ០១គ្រឿងម៉ាកHONDA TODAYពណ៌ ទឹកប្រាក់ស្លាកលេខភ្នំពេញ1HE-8513ស៊េរីឆ្នាំ2011និងទូរស័ព្ទ០១គ្រឿងម៉ាកSAMSUNG ដោយប្រាប់ជនរងគ្រោះថាយកឥវ៉ាន់ទៅឲ្យភ្ញៀវនិងដើររកភ្ញៀវបន្ត ហើយជនរងគ្រោះក៏ បានឲ្យម៉ូតូនិងទូរស័ព្ទទៅជនសង្ស័យដែលស្ថិតនៅទីតាំងខាងលើ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូចេញទៅបាត់មិនឃើញ ត្រឡប់មកវិញ។ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ រហូតមកដល់ថ្ងៃទី ២៤ខែតុលាឆ្នាំ២០២៤វេលាម៉ោង២០និង០០នាទីជនសង្ស័យបានត្រឡប់មកផ្ទះវិញហើយជនរងគ្រោះនិងគ្រួសារ ឃើញបានឃាត់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១សួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនពិតជាបានខ្ចីម៉ូតូនិងទូរស័ព្ទពីជនរងគ្រោះហើយយកទៅបញ្ចាំពិតមែន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចក សាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវីធី៕

អត្ថបទដែលជាប់ទាក់ទង