គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងម៉ូតូ បុកគ្នា បណ្ដាលឲ្យភាគីអ្នកបើកម៉ូតូ បាត់បង់ជីវិត ចំណែកអ្នកបើកឡាន បានរត់គេចខ្លួនបាត់

ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤វេលាម៉ោង៧ យប់មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្តធុនធំមួយគ្រឿង ម៉ាក SCANNA ពណ៌ខៀវ ផ្លាកលេខ ព្រះសីហនុ3A-9292 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ(មិនប្រកាន់ស្ដាំ)លុះមកដល់ចំណុចខាងលើ បានបទស្ដាំត្រឡប់ក្រោយខណៈនោះមានម៉ូតូមួយគ្រឿង ម៉ាកHONGDA DREAM ពណ៌ខ្មៅ ផ្លាកលេខ1H-7919 មានទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ ។

អ្នកបើកបរម៉ូតូឈ្មោះ ទី មករា ភេទប្រុស មុខរបរជាជាងជួសជុលរថយន្ត មានទីលំនៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនរងគ្រោះកំពុងបើកបរម៉ូតូនៅលើចំណីផ្លូវខាងស្ដាំរបស់ខ្លួនបានបុករថយន្តចំពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងតែម្ដង នៅចំណុចលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៣_១៩៤ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យភាគីអ្នកបើកបរម៉ូតូ បាត់បង់ជីវិត ចំណែកអ្នកបើកបររថយន្តធុនធំខាងលើបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងកន្លែងកើតហេតុ។
សមត្ថកិច្ចប្រគល់សព ជូនក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង