ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាជនជាតិភាគឦសាននៃប្រទេសឥណ្ឌា នៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំទិវាជនជាតិភាគឦសាននៃប្រទេសឥណ្ឌា (Northeast Day) ជាលើកដំបូងនៅកម្ពុជា ដើម្បីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋឥណ្ឌាមកពីរដ្ឋភាគឦសាននៃប្រទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ជាមួយនិងស្ថានទូត ក៏ដូចជាសកម្មភាពរបស់ខ្លួនមួយចំនួន។

ការប្រារព្ធពិធីដែលបានធ្វើឡើងនៅបរិវេណស្ថានទូតឥណ្ឌាដោយមានការគោរពភ្លេងជាតិនៃសាធារណ:ឥណ្ឌា អមដោយការសម្តែងបង្ហាញនូវសម្លៀកបំពាក់ប្រពៃណីនិងទំនៀមទំលាប់នៃជនជាតិភាគឦសាននៃប្រទេសឥណ្ឌា ជាមួយអ្នកចូលរួមប្រមាណជាង ១៥០នាក់។
នាឱកាសនោះលោកស្រីវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរចំពោះ ការចូលរួមពីសំណាក់ប្រជាជនឥណ្ឌាដែលរស់នៅក្នុងប្រទេសកម្ពុជា មកពីរដ្ឋភាគឦសាននៃប្រទេសដើម្បីប្រារព្ធទិវានេះ។ លោកស្រីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងក្លាយជាការចាប់ផ្តើមហើយវានឹងបន្តធ្វើជារៀងរាល់ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង