ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញអបអរសាទរសមិទ្ធផលកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិន

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អ បរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួម «ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់រដ្ឋាភិបាលចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និង ផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា» ដែលជាជំនួយដ៏ថ្លៃថ្លារបស់មិត្តចិន សម្រាប់ចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្រុកពាមជីកង ជាទឹកដីដែលសម្តេចបានអញ្ជើញមកញឹកញាប់ជាងគេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែងយកចិត្តទុកដាក់ខ្ពស់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិត្តភាពកម្ពុជា-ចិន គឺជាមិត្តភាពយូរអង្វែង។ កម្ពុជា-ចិនមានទំនាក់ទំនងជាមួយគ្នាប្រមាណជាង ២,០០០ឆ្នាំមកហើយ ដែលចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤នេះ ជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ផងដែរ។ ទំនាក់ទំនងកម្ពុជាចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់ធនធានមនុស្ស គឺជាកិច្ចការដ៏សំខាន់ និងជាគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំទៅតាមទីជនបទ គឺជាគោលនយោបាយផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំកាន់តែខ្ពស់។ សម្តេចមហាបវរធិបតី ក៏បានប្រកាសបង្ហាញគម្រោងដំឡើងកម្រិតការអប់រំឱ្យកាន់តែខ្ពស់នៅតាមទីជនបទ ដើម្បីឱ្យកូនចៅប្រជាពលមិនលំបាកធ្វើដំណើរឆ្ងាយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រឹងប្រែងពង្រឹង និងលើកកម្ពស់ការអប់រំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធអប់រំនៅគ្រប់ប្រទេសទាំងអស់មិននៅនឹងថ្កល់នោះទេ តែងធ្វើការទំនើបកម្ម និងកែប្រែប្រព័ន្ធអប់រំជានិច្ច ឱ្យស្របនឹងការវិវឌ្ឍន៍របស់សង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ គឺជាកិច្ចការដែលត្រូវបន្តវិនិយោគជាបន្តបន្ទាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំរោងតែងទឹកធំ តែឆ្នាំនេះជាសំណាងល្អសម្រាប់កម្ពុជា ទឹកមិនសូវធំ។ ក្នុងនោះប្រទេសចំនួន៥នៅជុំវិញកម្ពុជា បានរងផលប៉ះពាល់ខ្ពស់ពីទឹកជំនន់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី គន់ គីម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានឆ្លើយតបទាន់ពេលវេលារាល់ពេលមានគ្រោះមហន្តរាយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជាកិច្ចការយកចិត្តទុកដាក់ថែរក្សាឱ្យបាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនអាចកសាងសង្គមជាតិឱ្យបានល្អប្រសើរបានឡើយ បើមិនមានការចូលរួមទេនោះ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាវេលាម៉ោង ៩៖៤៥នាទី ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង