លោកស្រី ជា លាង ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ ក្រោមប្រធានបទ ការជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

(ភ្នំពេញ)៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ» នៅប្រទេសសិង្ហបុរី។

លោកស្រីបានបញ្ជាក់ថា «ប្រទេសកម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវប្រសិទ្ធិភាពនៃការចោទប្រកាន់លើឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ និងធានានូវនីតិរដ្ឋ» ៕

អត្ថបទដែលជាប់ទាក់ទង