ប្រមូលក្មេងៗប្រុសស្រីអង្គុយជុំគ្នាចំនួន៤១នាក់ និងម៉ូតូជាច្រើនគ្រឿង ដើម្បីសួរនាំ តែមិនពាក់ពាក់ព័ន្ធក្មេងទំនើង រួចក៏អប់រំអោយត្រឡប់ទៅផ្ទះវិញ
ភ្នំពេញ ៖ហេតុការណ៍ចុះប្រមូលក្មេងប្រុសស្រី បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពី យប់ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៤ នៅចំណុចគល់ស្ពានភ្លោះបរិវេណកោះពេជ្រច្រកចេញ ក្រុម៧៨ ភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កងកម្លាំងប៉ុស្តិ៍អន្តរាគមន៍និងព្រហ្មទណ្ឌសហការជាមួយសន្តិសុខកោះពេជ្របានប្រមូលក្មេងៗប្រុសស្រីអង្គុយជុំគ្នាចំនួន៤១នាក់ និងម៉ូតូជាច្រើនគ្រឿង ដើម្បីសួរនាំ តែមិនពាក់ពាក់ព័ន្ធក្មេងទំនើង រួចក៏អប់រំអោយក្មេងប្រុសស្រីត្រឡប់ទៅផ្ទះវិញ ខណៈឪពុកម្ដាយអង្គុយចាំបើកទ្វារផ្ទះបារម្ភពីកូនៗ ។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានអោយដឹងថា កងកម្លាំងចំរុះនៃអធិការដ្ឋានខណ្ឌចំការមន មានការដឹកនាំលោកអធិការរងចំនួន២រូបសហការជាមួយសន្តិសុខកោះពេជ្របើករថយន្តនិងជិះម៉ូតូល្បាតក្នុងភូមិសាស្រ្តទាំង៥ប៉ុស្តិ៍ដើម្បីបង្ការបទល្មើសក្មេងទំនើងនិងលួចឆក់ប្លន់ ហើយក៏កងកម្លាំងល្បាតមកដល់បរិវេណកោះពេជ្រក៏ឃើញក្មេងប្រុសស្រីចំនួន៤១នាក់ម៉ូតូច្រើនគ្រឿងដែលអង្គុយប្រមូលផ្ដុំគ្នារួចក៏កងកម្លាំងបានចុះទៅសាកសួរនាំមិនមានពាក់ព័ន្ធបទល្មើសក៏បានអប់រំណែនាំនិងពន្យល់ប្អូនយល់អំពីក្មេងទំនើងនិងអំពើខុសច្បាប់ផ្សេងៗដែលកើតឡើងដោយសារប្អូនដែលបង្កើតក្រុម និងបង្កហិង្សាវាយតប់គ្នាលើផ្លូវសាធារណ:ធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចដោយសារតែប្អូនៗ ។
សមត្ថកិច្ចស្រាវជ្រាវបង្រ្កាបទៅចាប់យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់ តែបើសិនមិនបង្កបញ្ហាទេគឺប្អូនៗធ្វើបាបចិត្តឪពុកម្ដាយខំចងការប្រាក់និងខិតខំធ្វើការសន្សំលុយទិញម៉ូតូកូនជិះ ចំណែកឪពុកម្ដាយជិះកង់ឬក៏ម៉ូតូចាស់ដើម្បីអោយកូនមានម៉ូតូល្អជិះមានអារម្មណ៍ល្អខិតខំរៀននិងខំធ្វើការ តែបែរជាប្អូននាំគ្នាមកអង្គុយលេងតាមដងផ្លូវយប់ជ្រៅខ្លះទៅដល់ម៉ោង២ទៅ៤ភ្លឺចំណែកឪពុកម្ដាយបារម្ភមិនហ៊ានដេករង់ចាំបើកទ្វារផ្ទះអោយកូនស្មានតែកូនទៅរៀនគួរឬធ្វើការថែមម៉ោង ។
ប្អូនទាំង៤១រូបនេះមានអ្នកនៅខេត្តកណ្ដាល ស្រុកអង្គស្នូល ផ្លូវជាតិលេខលេង៥ និងមានខ្លះនៅខេត្តកំពង់ស្ពឺ មួយចំនួនទៀតនៅតាមបណ្ដាខណ្ឌទាំង១៤ តែភាគច្រើនសមត្ថកិច្ចសួររកមូលហេតុដែលមកនេះសុទ្ធមកជិះម៉ូតូដើរលេងក៏មកអង្គុយជុំគ្នារាប់អានគ្នា។ លទ្ធផលចុងក្រោយ សមត្ថកិច្ចបានអោយអាវ៉ង់ចំនួន៥០ជុំ ដើម្បីពិន័យ រួចអោយត្រឡប់ទៅវិញ និងមិនអនុញ្ញាអោយមកអង្គុយប្រមូលផ្ដុំគ្នាទៀតទេ ។
សមត្ថកិច្ចថាការអប់រំប្អូនៗមានចំនួន៣ទីតាំងក្នុងកោះពេជ្រចាប់ពីម៉ោង៨យប់រហូតដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៤ សរុបជិត១០០នាក់មិនមានការឃាត់ឬដកហូតម៉ូតូនោះឡើយការអប់រំទៅផ្ទះវិញទាំងអស់ ៕