ឃា//ត់ខ្លួនយុវជនចំនួន២ក្រុម (ក្រុមទី១: មានគ្នាចំនួន៤នាក់ ដកហូតបានបារីអេឡិចត្រូនិច ចំនួន២ដើម, ក្រុមទី២: មានគ្នាចំនួន៤១នាក់ និងម៉ូតូចំនួន១៩គ្រឿង)
នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយលោកវរសេនីយ៍ទោ នូ ធី និងលោកវរសេនីយ៍ត្រី លៀង សៀវឃាង អធិការរង បានសហការជាមួយកម្លាំងសន្តិសុខនៅកោះពេជ្រ បានធ្វើការចុះត្រួតពិនិត្យ និងឃាត់ខ្លួនយុវជនចំនួន២ក្រុម (ក្រុមទី១: មានគ្នាចំនួន៤នាក់ ដកហូតបានបារីអេឡិចត្រូនិច ចំនួន២ដើម, ក្រុមទី២: មានគ្នាចំនួន៤១នាក់ និងម៉ូតូចំនួន១៩គ្រឿង)។ ក្រោយពីត្រួតពិនិត្យឆែកឆេររួច សមត្ថកិច្ចបានណែនាំអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕