ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលស្វាគមន៍ដំណើរកំសាន្ត ឦសាន Overland ឆ្ពោះមកកាន់ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ប្រភពព័ត៌មានបានបញ្ជាក់ថា ដំណើរកំសាន្តនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ឌឹម នី អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក នាយករងរដ្ឋបាលខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅរង្វង់មូលគោព្រៃ ក្រុងសែនមនោរម្យ នាថ្ងៃទី២៧ ខែតុលានេះ។ ដំណើរកំសាន្តនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា បង្កើនមិត្តភាពរវាងអ្នកប្រើប្រាស់រថយន្តដូចគ្នា ក៏ដូចជាដើម្បីពង្រឹងវិស័យយានយន្តនៅប្រទេសកម្ពុជាយើងឱ្យមានភាពរីកចម្រើន ។
មហាគ្រួសាររថយន្តកម្ពុជាមានដូចជាក្រុមរថយន្ត CPG TAC គោព្រៃ4×4 គោព្រៃមណ្ឌលគិរី Amsoil Cambodia VKH Motorsports និងHN Auto ដោយទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី និងអ្នកពាក់ព័ន្ធទាំងអស់ បានរៀបចំនូវកម្មវិធីដំណើរកំសាន្តមួយជាលក្ខណៈ Overland Camping មកកាន់ខេត្តមណ្ឌលគិរី ភូមិភាគឦសាននៃប្រទេសកម្ពុជា ៕