ក្រុមចម្រុះកាន់អំណាចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba បាត់បង់សំឡេងភាគច្រើន ក្នុងការបោះឆ្នោតសភាមុនអាណត្តិ

(តូក្យូ)៖ គណបក្សចម្រុះកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភាជាន់ទាប បន្ទាប់ពីការបោះឆ្នោតសភាមុនអាណត្តិកាលពី ថ្ងៃអាទិត្យ ទី២៧ ខែតុលា ដែលនេះបានបង្កឱ្យមានភាពមិនច្បាស់លាស់នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Shigeru Ishiba បានអំពាវនាវឱ្យមានការបោះឆ្នោតសភាមុនអាណត្តិ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី១ ខែតុលា ក្នុងគោលបំណងជំរុញ ប្រជាប្រិយភាពរបស់លោក ចំពោះមុខការធ្លាក់ចុះប្រជាប្រិយភាពនៃគណបក្សប្រជាធិបតេយ្យសេរី LDP របស់លោកដែលបាន និងកំពុងរួមរឹតដោយរឿងអាស្រូវពុករលួយ។ ចាប់តាំងពីបង្កើតឡើង នៅឆ្នាំ១៩៥៥ គណបក្ស LDP បានកាន់អំណាចនៅប្រទេសជប៉ុន សឹងជាប់មករហូត លើកលែងតែកាលពីចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២ ៕

អត្ថបទដែលជាប់ទាក់ទង