Man Utd ធ្លាក់ទៅលេខ១៤ ក្នុងតារាង នៅពេលរបូតចុងម៉ោងនៅក្នុងផ្ទះ West Ham

(ឡុងដ៍)៖ Manchester United បានធ្លាក់ទៅកាន់លេខរៀងទី១៤ ក្នុងតារាងពិន្ទុ Premier League គិតត្រឹមសប្តាហ៍ទី៩ ជើងទី១ នៅពេលចាញ់ម្ចាស់ផ្ទះញញួរធំ West Ham United ២-១ ចុងម៉ោងនារាត្រីថ្ងៃអាទិត្យយប់មិញនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា United មានការខឹងសម្បារទៅលើអាជ្ញាកណ្តាល David Coote ជាខ្លាំង នៅពេល VAR ស្នើឱ្យលោកពិនិត្យពីកំហុសរបស់ខ្សែការពារ Matthijs de Ligt ទៅលើខ្សែប្រយុទ្ធ Danny Ings ក្នុងប្រអប់គ្រោះថ្នាក់នៅនាទីចុងម៉ោង។
Jarrod Bowen ជាអ្នករ៉ាប់រងទាត់បាល់ពិន័យ ១១ម៉ែត្រនេះបានសម្រេចនៅនាទី៩០+២ និងជាគ្រាប់បាល់ចូលទីទី៣ របស់គេផងដែរ ជាមួយញញួរធំនារដូវកាលឆ្នាំ២០២៤-២០២៥ នេះ។
៣ពិន្ទុដ៏សំខាន់នៅ London Stadium នេះដែរ ក៏បានកាត់បន្ថយសម្ពាធរបស់អ្នកចាត់ការទូទៅ លោក Julen Lopetegui ក៏ប៉ុន្តែវាបានប៉ះដល់លោក Erik ten Hag របស់បិសាចក្រហមទៅវិញ ដែលទើបរកបាន ១១ពិន្ទុ ក្នុងចំណោម ៩ប្រកួតរបស់ពួកគេនារដូវកាលនេះ ជាមួយនឹងជ័យជម្នះ ៣លើក និងចាញ់ដល់ទៅ ៤លើកឯណោះ៕

អត្ថបទដែលជាប់ទាក់ទង