គ្រាន់តែរឿងទំនាស់ផ្លូវដើរ ស្ត្រីម្នាក់ បានទាញកាំបិតបុ័ងតោ កាប់ទៅលើនារីម្នាក់ បណ្ដាលឲ្យរងរបួស
ភ្នំពេញ ៖ នៅ យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គ្រាន់តែរឿងទំនាស់ផ្លូវដើរស្ត្រីម្នាក់ បានទាញកាំបិតបុ័ងតោកា.ប់ទៅលើនារីម្នាក់បណ្ដាលឲ្យរងរបួស ។ ក្រោយមកស្ត្រីបង្កត្រូវសមត្ថកិច្ចអាវុធហត្ថនាំខ្លួនយកទៅសួរនាំ នៅចំណុចបន្ទប់ជួលជិតស្តុបលូប្រាំ ផ្លូវលូប្រាំសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ្នកទាំង២នាក់មិនបានអោយស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ស្ត្រីជាអ្នកបង្កមានវ័យប្រហែល៤០ម៉ែត្រ ចំណែកនារីរងគ្រោះមានវ័យជាង២០ឆ្នាំតែប៉ុណ្ណោះ ។
មុនពេលកើតហេតុ គឺនារីរងគ្រោះ គឺត្រឡប់មកពីដូរធុងហ្គាសវិញ និងបានដើរឡើងទៅបន្ទប់ជួលរបស់ខ្លួននៅជាន់ទីបី ខណៈដើរតាមផ្លូវមុខបន្ទប់ជួលដល់ចំណុចកើតហេតុ មុខផ្ទះស្ត្រីបង្កនោះ ក៏ស្រាប់តែមានតុកៅអីនៅពេញមុខផ្ទះ រកផ្លូវដើរមិនបាន អញ្ចឹងហើយនារីរងគ្រោះបានប្រាប់ទៅស្ត្រីបង្កឲ្យយកអីចេញពីផ្លូវ ដើម្បីអោយទូលាយក្នុងការដើរចេញចូលទៅវិញទៅមក តែពេលនោះគាប់ជួនស្ត្រីបង្កគាត់ស្រវឹងផងនោះក៏កើតជាជម្លោះពាក្យសម្ដីឈ្លោះគ្នាទៅវិញទៅមក ហើយឈានទៅដល់ការយកកាំបិតប៉័ងតោកា.ប់ទៅលើនារីរងគ្រោះ បណ្តាលឲ្យត្រូវរបួសក្បាល និងលើដើមទ្រូងនៅចំហៀងខាងឆ្វេងក៏ដូចជា ប៉ះត្រូវផ្ទៃពោះថែមទៀត ហើយភ្លាមនោះដែរ នារីរងគ្រោះក៏ត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ពាក់ព័ន្ធនឹងករណីនេះដែរ នៅពេលដែលបង្កហិ.ង្សារួចស្ត្រីជាជនបង្កនេះបានទម្លាក់កាំបិតបុ័ងតោចុះមកក្រោមជាន់ផ្ទាល់ដី ហើយក៏បានដើរចូលទៅក្នុងបន្ទប់ជួលចាក់សោទ្វារតែម្ដងទៅ ។
ហេតុការណ៍នេះមួយសន្ទុះក្រោយមក ក៏មានកម្លាំងអាវុធហត្ថខណ្ឌមានជ័យបានចុះទៅទីតាំងកើតហេតុរួចហើយក៏បានសួរនាំពីដំណើររឿង ស្រាប់តែស្ត្រីដែលជាជនបង្កបាននិយាយថា ជនរងគ្រោះមានគ្នីគ្នា២នាក់បងប្អូន បានព្រួតវា.យទៅលើគាត់ បណ្តាលឲ្យរបួសរាងកាយដូចគ្នា ។ ទោះបីជាស្ត្រីនេះខំប្រកែកយ៉ាងណាក៏ដោយ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បាននាំស្ត្រីរូបនោះ រួមទាំងវត្ថុតាងកាំបិតតាំងតោ យកទៅសួរនាំនៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕